ជាការពិតណាស់ ចំពោះពាក្យថាធម៌រមែងរក្សានូវអ្នកប្រព្រឹត្តធម៌នេះ។ ព្រោះមនុស្សដែលទទួលរងនូវទុក្ខលំបាក ដោយការប្រើទារុណកម្មអំពីសំណាក់នៃអ្នកដទៃ និយាយរួមទៅមនុស្សដែលប្រព្រឹត្តអំពើអាក្រក់ព្រះធម៌មិនដែលថែរក្សាទេ ប្រសិនបើគេចាប់បានចោរ នោះភាគច្រើនគេមិនដែលឱ្យសុខ ឬពាក្យសមរម្យដល់ពួកចោរឡើយ មានតែការឱ្យទោសទៅវិញទេ ព្រោះចោរជាមនុស្សដែលមិនរក្សានូវធម៌។

ចំណែកអ្នករក្សាអំពើល្អ ទៅតាមគន្លងនៃព្រះធម៌ មានភាពស្មោះត្រង់មិនបៀតបៀនអ្នកដទៃ មិនប្រព្រឹត្តអំពើទុច្ចរិត រស់នៅដោយសម្មាអាជីវោ បដិបត្តិល្អ រមែងមានសេចក្តីសុខ អ្នកដទៃក៏គោរព ឱ្យនូវតម្លៃព្រមទាំងមានសិរីសួស្តីទៀតផង។

បញ្ជាក់ឱ្យឃើញថា បុគ្គលរក្សានូវធម៌ ធម៌រមែងរក្សានូវបុគ្គលនោះវិញដោយល្អ៕៚

ស្រង់ចេញពីសៀវភៅ រៀបចំដំណើរជីវិត ប្រព្រឹត្តតាមពុទ្ធដីកា រៀបរៀងដោយ